ជ្រើសរើសភាសា: Khmer Khmer English English
ឯកឧត្តម យ៉េត រីណែល អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីរាជការជានិវត្តន៍ជននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ ២០២៣

កាលពីព្រឹកថ្ងៃទី ២៧ ​ខែមិថុនា ​ឆ្នាំ២០២៣ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ ​ឯកឧត្តម យ៉េត រីណែល ​អនុរដ្ឋលេខាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានប្រតិបត្តិសមាគមសង្គហៈមិត្តបុគ្គលិកមន្រ្តីរាជការ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីរាជការជានិវត្តន៍ជននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ចំនួន ​៣៨នាក់ ​នាឱនោះដែរ ​ឯកឧត្តម យ៉េត រីណែល​ ​បានថ្លែងនូវការកោតសរសើចំពោះមន្រ្តីរាជការជានិវត្តន៍ជនដែលបានចំណាយទាំងពេលវេលា និងកំលាំងកាយខិតខំបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួននាពេលកន្លងមកដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើងដោយមិនខ្លាចនើយហត់ដែលនិវត្តន៍ជនជំនាន់មុននេះហើយជាអ្នកត្រួសត្រាយផ្លូវ និងផ្តល់បទពិសោធន៍សម្រាប់ក្មេងៗជាមន្រ្តីរាជការជំនាន់ក្រោយដើម្បីជាគន្លងក្នុងការដេឹកនាំអនុវត្តន៍ការងារបន្តរទៅមុខទៀត ​។ ​ក្នុងឱកាសនោះផងដែរ ​ឯកឧត្តម យ៉េត រីណែល ​ក៏បាននាំយកវត្ថុអនុស្សាវរីយន៍របស់លោកជំទាវ ​អុឹម ​ម៉ូលីកា ​អូន ​ព័ន្ធមុន្នីរ័ត្ន ​ចែកជូនដល់មន្រ្តីរាជការជានិវត្តជន ​និងថវិការរបស់សមាគមសង្គហៈមិត្តបុគ្គលិកមន្រ្តីរាជការផងដែរ ​។

ព័ត៌មានទាក់ទង