រដ្ឋបាលខេត្តកំពង់ធំដឹកនាំដោយឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តមលោកជំទាវគណៈអភិបាលខេត្តកំពង់ធំ បានទទួលជួបជាមួយប្រតិភូស្ថានទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយនិងនាយកសម្ព័ន្ធក្រុមហ៊ុនចំការកៅស៊ូតំបន់១ប្រចាំខេត្តកំពង់ធំ ក្នុងនោះមាន៧ក្រុមហ៊ុន សម្តែងការគួសមជាមួយរដ្ឋបាលខេត្តកំពង់ធំ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ ដើម្បីជូនពរបងប្អូនប្រជាជាតិកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ នៅក្នុងជំនួបដ៏វិសេសវិសាលនេះដែរក៏មានការពិភាក្សាការងារមួយចំនួនផងដែរជាពិសេសការវិនិយោគផ្ទាល់របស់វិនិយោគគិនវៀតណាមលើវិស័យដំនាំកៅស៊ូក្នុងខេត្តកំពង់ធំលើស្រុកចំនួន៤ដែលបានផ្តល់ឱកាសការងារយ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ក៏ដូចជាបណ្តាខេត្តមួយចំនួនទៀតដែលមានព្រំប្រទល់ជាប់ខេត្តកំពង់ធំ ប្រម៉ាណជា៩ពាន់នាក់ ទាំងនេះជាកក្តាមួយដែលជំរុញឱ្យវិស័យសេដ្ឋកិច្ចក្នុងខេត្តកំពង់ធំកើនឡើងមួយកំរិតទៀត ។