កាលពីរសៀលថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងមន្រ្តីរាជការជាច្រើនរូបទៀត បានទទួលបដិសណ្ឋារកិច្ច និងសម្តែងការគួសមរបស់ប្រតិភូខេត្តដុងណាយនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយឯកឧត្តម ក្វាងមិញគឿង អនុលេខាគណៈកម្មការបក្សខេត្ត ក្នុងជំនួបសម្តែងការគួសមនោះដែរក៏មានការពិភាក្សាគ្នាទៅលើការងារមួយចំនួនផងដែរជាពិសេសការវិនិយោគរបស់វិនិយោគគិនវៀតណាមដែលមានបំណងចង់មកសហការវិនិយោគក្នុងខេត្តកំពង់ធំ ។ ឆ្លៀតក្នុងឱកាសនោះដែរប្រតិភូខេត្តដុងណាយក៏បានជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលប្រារព្ធធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ ។