ជ្រើសរើសភាសា: Khmer Khmer English English
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិភាក្សាផែនការប្រចាំឆ្នាំលើការប្រមូលពន្ធសម្រាប់ឆ្នាំ២០២៤ ទូទាំងខេត្តកំពង់ធំ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៤ ខែកក្កដា ឆ្នាំ ២០២៣

កាលពីសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ​ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិភាក្សាផែនការប្រចាំឆ្នាំ លើការប្រមូលពន្ធសម្រាប់ឆ្នាំ២០២៤ ទូទាំងខេត្តកំពង់ធំ ​នៅក្នុងអង្គប្រជុំនោះដែរក៏មានកាចូលរួមពីមន្រ្តីពាក់ព័ន្ធក្នុងជួរដ្ឋបាលខេត្ត ​ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀតដូចជាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​សាខាពន្ធដា ​សាខាគយ ​និងអង្គភាពមួយចំនួនផ្សេងទៀត ​។ នាឱកាសនោះដែរ ​ឯកឧត្តមអភិបាលខេត្តបានជំរុញឲ្យអង្គភាពពាក់ព័ន្ធខិតខំបន្តធ្វើយ៉ាងណាធ្វើការប្រមូលពន្ធ ​ក៏ដូចជាគៀងគរចំណូល ​ក្នុងខេត្តកំពង់ធំឲ្យមានប្រសិទ្ធភាពក្នុងកម្រិតមួយដែលរដ្ឋបានកំណត់ដោយច្បាប់ ​។ ​

ព័ត៌មានទាក់ទង