ជ្រើសរើសភាសា: Khmer Khmer English English
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញទស្សនាការបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេលើពិភពលោកក្នុងព្រឹត្តិការណ៍អង្គសង្រ្កាន្តនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ ២០២៣

នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៣ ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទស្សនាការបំបែកឯតទគ្គកម្ម បេះដូងច្រើនជាងគេនៅលើពិភពលោក ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅប្រាសាទអង្គរវត្ត ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបង្ហាញក្ដីរីករាយយ៉ាងខ្លាំង ចំពោះការបត់ក្រដាសដោយប្រជាពលរដ្ឋកម្ពុជា បានចំនួន​៣,៩១៧,៨០៥បេះដូង ដែលបានបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេនៅលើពិភពលោក។

សូមរំលឹកថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ Guinness World Records បានប្រកាសជាផ្លូវការដាក់បញ្ចូល ក្នុងការបំបែកឯតទគ្គកម្មពិភពលោកបេះដូងច្រើនជាងគេលើពិភពលោករបស់កម្ពុជា ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ដែលមានចំនួន ៣,៩១៧,៨០៥បេះដូង។​ បេះដូងដែលបានរៀបចំជាសួនបេះដូងនៅបរិវេណប្រាសាទអង្គរវត្ត គឺបានមកពីការចូលរួមបត់បេះដូង ពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទីរួចមក ដើម្បីយកមករៀបចំជាសួនបេះដូងលើទឹកដីអង្គរដ៏ពិសិដ្ឋនៃយើងទាំងអស់គ្នា ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា៕

ព័ត៌មានទាក់ទង