ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្តុះបណ្តាលលើមុខងាររៀបចំផែនការថវិកា តាមប្រព័ន្ធ FMIS
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៣ ខែមីនា ឆ្នាំ ២០២៣

  • កាលពីថ្ងៃចន្ទ ៧រោច ខែ ផល្គុន ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែ មីនា ឆ្នំា ២០២៣ ​កាលពីថ្ងៃទី ​១៣ ​ខែមីនា ​ឆ្នាំ២០២៣ ​លោក ​សុខ សុផល ​ប្រធានមន្ទីរសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុខេត្ត ​បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលលើមុខងាររៀបចំផែនការថវិកាដែលធ្វើឡើងនៅសកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ដែលរៀបចំឡើងដោយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS​ ​នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយលោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំវគ្គបណ្តុះបណ្តាលលើ “មុខងាររៀបចំផែនការថវិកា” ។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង ២៥ សរុបចំនួន ១០៩ រូប ដែលក្នុងនោះ សិក្ខាកាមជាស្ត្រីចំនួន ៤៣ រូប។
    • នៅក្នុងវគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១២ថ្ងៃ, ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នំា២០២៣ ហើយត្រូវបានបែងចែកទៅតាមអនុមុខងារក្នុងប្រព័ន្ធ និង អ្នកជំនាញអនុវត្តជាមួយប្រព័ន្ធផ្ទាល់ ដែលក្នុងនោះរួមមាន៖
  • ១. មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ប្រព័ន្ធ FMIS
  • ២. ប្រព័ន្ធជំនួយគាំទ្រ PK-The Helper
  • ៣. អនុមុខងាររៀបចំចំណូលថវិកា
  • ៤. អនុមុខងាររៀបចំចំណាយថវិកា
  • ៥.អនុមុខងាររៀបចំបៀវត្សមន្ត្រីរាជការ
  • ៦. អនុមុខងាររៀបចំផែនការយុទ្ធសាស្ត្រថវិកា
  • ៧. អនុមុខងាររៀបចំសូចនាករសមិទ្ធកម្ម
  • ៨. មុខងារររៀបចំផែនការថវិកា (អ្នកអនុម័ត)
  • សូមបញ្ជាក់ថា បន្ទាប់ពីការចែករំលែកជាលក្ខណៈទ្រឹស្តីពីសំណាក់គ្រូឧទ្ទេសអំពីអនុមុខងារនីមួយៗនៅក្នុងមុខងាររៀបចំផែនការថវិការួចរាល់, គ្រូឧទ្ទេស ក៏បានធ្វើការបង្ហាញពីរបៀបបង្កើត ត្រួតពិនិត្យ និង អនុម័ត នៃអនុមុខងារទាំងនេះនៅក្នុងប្រព័ន្ធជាក់ស្តែងផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងការអនុវត្តប្រព័ន្ធនាពេលខាងមុខនេះ ។ ជាមួយគ្នានេះ, មានការចូលរួមយ៉ាងផុសផុលពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ដែលជាសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាល តាមមុខងារក្នុងប្រព័ន្ធជាមួយនឹងគ្រូឧទ្ទេសដែលមានបទពិសោធន៍លើការប្រើប្រាស់ប្រព័ន្ធ ។

ព័ត៌មានទាក់ទង