ជ្រើសរើសភាសា: Khmer Khmer English English
លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ រួមជាមួយនាយកដ្ឋានបុគ្គលិកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំការប្រជុំស្តីពីការពង្រឹងវិសាលភាពប្រព័ន្ធគ្រប់គ្រងវត្តមានមន្រ្តីរាជការក្នុងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ ២០២៣

នារសៀលថ្ងៃពុធ ៨កើត ខែមគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ

លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំរួមជាមួយនាយកដ្ឋានបុគ្គលិកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ចូលរួមប្រជុំស្តីពីការពង្រឹងវិសាលភាព"ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ" និងការបំពាក់ Attendance QR សម្រាប់ស្រង់វត្តមានប្រចាំថ្ងៃដោយស្វ័យប្រវត្តិតាមរយ:កម្មវិធី MEF Profile នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ដែលរៀបចំដោយនាយកដ្ឋានបុគ្គលិកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ព័ត៌មានទាក់ទង