ជ្រើសរើសភាសា: Khmer Khmer English English
លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ព្រមទាំងសហការី បាននាំយកអំណោយព្រមទាំងថវិការមួយចំនួនប្រគល់ជូនគ្រួសាអតីតយុទ្ធជននឹងពលី ថែមទាំងសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ ២០២៣

នៅវេលាព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៣ ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងដែលនិងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ ​លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ព្រមទាំងសហការី បាននាំយកអំណោយព្រមទាំងថវិការមួយចំនួនប្រគល់ជូនគ្រួសាអតីតយុទ្ធជននឹងពលីស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ​ ​។ ក្នុងឱកាសនោះដែរ លោក សុខ សុផល ក៏បានសំណេះសំណាលសួរសុខទុក្ខអំពីការស់នៅរបស់អតីតគ្រួសាយុទ្ធជន និងពលីទាំងប្រាំគ្រួសាដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ថាតើពួកគាត់ជួបផលលំបាកអ្វីខ្លះ ខ្វះខាតអ្វី ត្រូវកាអ្វី ​ដើម្បីងាយស្រួលមន្ទីរសិក្សាមើលទ្ធភាពជាក់ស្តែងថាអាចជួយដោះស្រាយជូនពួកគាត់បានកម្រិតណា ​ហើយអ្វីដែលមិនអាចដោះស្រាយបានលោកប្រធាននិងនាំយកបញ្ហានោះជម្រាបជូនថ្នាក់ដឹកនាំបន្តដើម្បីមានវិធានការដោះស្រាយបន្ថែមទៀតដើម្បីឱ្យការរស់នៅរបស់ពួកគាត់មានភាពងាយស្រួល ។

ព័ត៌មានទាក់ទង