ជ្រើសរើសភាសា: Khmer Khmer English English
លោក លី ពេជ្រវីរៈ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ រួមជាមួយតំណាងអគ្គនាយកដ្ឋានថវិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសរាចរនែនាំលេខ ០១៣ សហវ.សរអថ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២២ ខែមករា ឆ្នាំ ២០២៤

កាលពីព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ​ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំ​មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ​លោក លី ​ពេជ្រវីរៈ ​អនុប្រធានមន្ទីរ បានសហការជាមួយតំណាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជ៉ំផ្សព្វផ្សាយសារាចរណ៍ណែនាំលេខ ០១៣ សហវ.សរអថ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ដុ ដើម្បីផ្តល់ជាគោកាណែនាំថ្មីៗសម្រាប់ជាមូលដ្ឋានជូនដល់មន្ទីរជំនាញជុំវិញខេត្តដែលជាអង្គភាពថវិកា មានមូលដ្ឋានគ្រិះសម្រាប់អនុវត្តកញ្ចប់ថវិការបស់មន្ទីរជំនាញនីមួយៗក្នុងឆ្នាំ២០២៤ ​។ ​ដូច្នេះសរាចរណែនាំនេះបានដាក់ចេញនូវក្របខណ្ឌ និងវិធានការប្រមូលចំណូល ​ការកំណត់អទិភាពចំណាយតាមវិស័យ និងគោលការណ៍សំខាន់ៗសម្រាប់បង្កើនប្រសិទ្ធភាពនៃការវិភាជថវិកា ដោយផ្អែកលើលទ្ធភាពជាក់ស្តែងនៃថវិកាជាតិ ​អាទិភាពគោលនយោបាយរបស់រាជរដ្ឋភិបាល និងប្រសិទ្ធភាពនៃការអនុវត្តន៍ថវិការបស់ក្រសួងស្ថាប័ន ។

ព័ត៌មានទាក់ទង