ជ្រើសរើសភាសា: Khmer Khmer English English
តំណាងរដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រតនាគារ ព្រមទាំងលោកលោកស្រីតំណាងរដ្ឋបាលក្រុងស្រុកទាំង៩ បានចូលរួមប្រជុំសិក្សាស្រាវជ្រាវអំពីមុខងារភារកិច្ចរបស់មន្រ្តីទទួលបន្ទុកការងារហិរញ្ញវត្ថុសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយក្រុមការងារបច្ចេកទេសរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ ២០២៣

កាលពីរសៀលថ្ងៃទី ​២៨ ​ខែកក្កដា ​ឆ្នាំ២០២៣ ​នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ ​មានកាប្រជុំមួយរវាងក្រុមការងារបច្ចេកទេសរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយតំណាងរដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រតនាគារ ព្រមទាំងលោកលោកស្រីតំណាងរដ្ឋបាលក្រុងស្រុកទាំង៩ ដើម្បីសិក្សាស្រាវជ្រាវអំពីមុខងារភារកិច្ចរបស់មន្រ្តីទទួលបន្ទុកការងារហិរញ្ញវត្ថុសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ក្នុងកិច្ចប្រជុំនោះដែរតំណាងវិទ្យាស្ថនសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានឱ្យដឹងថាខាងវិទ្យាស្ថានបាននិងកំពុងរៀបចំគម្រោងសិក្សាស្រាវជ្រាវ ​និងចងក្រងមុខងារភារកិច្ចរបស់មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមជាមួយនិងការវាយតម្លៃប្រសិទ្ធភាពនៃការបណ្តុះបណ្តាលការគ្រប់់គ្រងហិរញ្ញវត្ថុសាធារណៈ ​ឆ្នាំ២០១៩ ​។ ​គោលបំណងនៃការសិក្សាស្រាវជ្រាវនេះគីដើម្បីធ្វើការចងក្រងអំពីមុខងារ ​តួនាទី ​ភារកិច្ច ​របស់មន្រ្តីទទួលបន្ទុកការងារហិរញ្ញវត្ថុសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ​និងការវាស់វែងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ ​ចំណេះដឹង ​និងបទពិសោធន៍ដែលទទួលបានពីការបណ្តុះបណ្តាលស្តីពី ​និតីវិធីរៀបចំ ​និងអនុវត្តថវិការសម្រាប់មន្រ្តីទទួលបន្ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋបាលក្រុងស្រុកខណ្ឌ ​ក្នុងការលើកកំពស់ប្រសិទ្ធភាពការងារប្រចាំថ្ងៃ ​ការទទួលបានឱកាសតំឡើងឋានៈ ​តួនាទី ​ឬការទទួលខុសត្រូវ និងការចែករំលែកចំណេះដឹង និងបទពិសោធន៍នៅកន្លែងបំពេញការងាររបស់មន្រ្តី ។

ព័ត៌មានទាក់ទង